សម្រាប់ម្ចាស់អាជីវកម្មទូទៅ
ផ្តល់ជម្រើសទូទាត់ប្រាក់ទៅកាន់អតិថិជនរបស់ពួកគេ ដោយរំពឹងលើការទូទាត់តាមរយៈ សាច់ប្រាក់ ឬធនាគារនាៗ មួយចំនួននាំឲ្យមានការត្រួតពិនិត្យដោយដៃ ឬប្រមូលបង្កាន់ដៃបង់ប្រាក់ និងពិនិត្យលើបញ្ជីធនាគារជាញឹកញាប់។
ជាមួយនឹង Bill24 Payment Gateway លោកអ្នកគ្រាន់តែត្រូវការតែគណនីធនាគារតែមួយប៉ុណ្ណោះ ដើម្បីទទួលបានការទូទាត់ប្រាក់ពីធនាគារនិង ស្ថាប័នហិរញ្ញវត្ថុជាង ៣៦ នៅទូទាំងប្រទេសកម្ពុជា។ រួមមានជាស្រេចនូវប្រព័ន្ធផ្គត់ផ្គង់ ដោយស្វ័យប្រវត្តិ។
សាកសមបំផុតសម្រាប់៖ ការគ្រប់គ្រងអចលនទ្រព្យ, ក្រុមហ៊ុនទូរស័ព្ទ, អ្នកផ្តល់សេវាអុីនធឺណិត, ក្រុមហ៊ុនធានារ៉ាប់រង, ស្ថាប័នហិរញ្ញវត្ថុ, ក្រុមហ៊ុនផ្គត់ផ្គង់សេវាឧបករណ៍ប្រើប្រាស់ និងអ្នកផ្តល់សេវាផ្សេងៗទៀត។