យើងកំពុងស្វែងរកអ្នកជំនាញគាំទ្របច្ចេកទេសដែលមានជំនាញខ្ពស់ក្នុងការរួមបញ្ចូលប្រព័ន្ធ ដើម្បីចូលរួមជាមួយក្រុមរបស់យើង។ តួនាទីនេះគឺសាកសមសម្រាប់អ្នកដែលមានការយល់ដឹងខ្ពស់អំពីការរួមបញ្ចូលកម្មវិធី ការជួសជុលបញ្ហា និងការគាំទ្រអតិថិជន។ អ្នកដែលមានតួនាទីនេះនឹងទទួលខុសត្រូវក្នុងការកំណត់ដំណោះស្រាយសម្រាប់អតិថិជន ការធ្វើតេស្ត API ការអាប់ដេតឯកសារ និងផ្តល់ការគាំទ្របច្ចេកទេសមានគុណភាពខ្ពស់។
ការទទួលខុសត្រូវសំខាន់ៗ៖
● ការកំណត់ដំណោះស្រាយសម្រាប់អតិថិជន (Client Solution Configuration): និងរួមបញ្ចូលដំណោះស្រាយកម្មវិធីរបស់យើងជាមួយអតិថិជន ដើម្បីធានាថាការអនុវត្តមានភាពរលូន និងមុខងារដែលមានប្រសិទ្ធិភាព។
● ការគាំទ្រការរួមបញ្ចូលអតិថិជន (Client Integration Support): យល់ដឹងពីផលិតផល/សេវាកម្មរបស់ក្រុមហ៊ុន និងជួយអតិថិជនក្នុងការរួមបញ្ចូលយ៉ាងរលូនជាមួយផលិតផលនោះ។
● គាំទ្របច្ចេកទេស (Technical Support): ផ្តល់ការគាំទ្របច្ចេកទេសយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាពដល់អតិថិជន ហើយដោះស្រាយបញ្ហាផ្សេងៗដែលទាក់ទងនឹងកម្មវិធី។
● ការធ្វើតេស្ត API (API Testing): តេស្ត API ដោយប្រើឧបករណ៍ដូចជា Postman ដើម្បីផ្ទៀងផ្ទាត់មុខងាររួមបញ្ចូល និងធានាការសុវត្ថិភាពរបស់ប្រព័ន្ធ។
● ឯកសារ (Documentation): បង្កើត និងរក្សាឯកសារជាប្រព័ន្ធអនុវត្តសម្រាប់ក្រុមផ្ទៃក្នុង និងប្រើប្រាស់ដោយអតិថិជន។
● មូលដ្ឋានទិន្នន័យ និងគន្លងកម្មវិធី (Database & Programming Fundamentals): មានការយល់ដឹងនូវកំរិតមូលដ្ឋាននូវការគ្រប់គ្រងប្រពន្ធ័ រក្សាទិន្នន័យ ដើម្បីគាំទ្រការរួមបញ្ចូលកម្មវិធី។
កំរិវប្បធម័ និងជំនាញ ៖
● មានជំនាញក្នុងការដោះស្រាយបញ្ហា និងការគិតឆ្លាតវៃ ។
● ស្គាល់ឧបករណ៍តេស្ត API ដូចជា Postman និងមានការយល់ដឹងមូលដ្ឋានអំពីមូលដ្ឋានទិន្នន័យ និងគន្លឹងកម្មវិធី។
● មានជំនាញក្នុងការទំនាក់ទំនង និងសេវាកម្មអតិថិជន ដោយសមត្ថភាពក្នុងការបញ្ជាក់ច្បាស់ពីគំនិតបច្ចេកទេស។
● មានសមត្ថភាពក្នុងការសហការជាមួយក្រុម។
● ការសហការជាក្រុម (Collaboration & Teamwork): មានសមត្ថភាពក្នុងការសហការជាក្រុមជាមួយមិត្តរួមការងារផ្សេងៗ ដើម្បីដោះស្រាយបញ្ហា។
● ការបត់បែន (Adaptability): មានចិត្តព្រមចូលរួមរៀនបច្ចេកវិទ្យាថ្មី និងឆ្លើយតបនឹងដំណើរការដែលកំពុងរីកចម្រើន។
● ជំនាញក្នុងការគ្រប់គ្រងពេលវេលាយ៉ាងមានប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាជាច្រើន។
● ការគិតយ៉ាងមានវិញ្ញាណវិជ្ជា (Critical Thinking): វាយតម្លៃបញ្ហានិងសម្គាល់ដំណោះស្រាយល្អបំផុតឲ្យបានឆាប់រហ័ស។