មន្ត្រីផ្នែកលក់ជាន់ខ្ពស់

  • ទីតាំង: ភ្នំពេញ
  • មុខតំណែង: មន្ត្រីផ្នែកលក់ជាន់ខ្ពស់
  • ការិយាល័យ: ផ្នែកលក់ នឹង ទីផ្សារ
  • ថ្ងៃផុតកំណត់: ៣១-កញ្ញា-២០២៥

យើងកំពុងស្វែងរកមន្ត្រីផ្នែកលក់ជាន់ខ្ពស់ដែលមានបទពិសោធន៍ទៅការលក់។ អ្នកនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើននៃការលក់ និងពង្រីកមូលដ្ឋានសេវាកម្ម អតិថិជន។ មានទទួលខុសត្រូវលើការស្វែងរកអតិថិជនថ្មី និង ថែរក្សាទំនាក់ទំនងជាមួយអតិថិជនចាស់ អោយបានសម្រេចនូវគោលដៅលក់សម្រាប់ខ្លួនឯង និង ក្រុម។ នេះជាឱកាសដ៏ល្អសម្រាប់អ្នកដែលមានជំនាញដែលពោរពេញដោយថាមពល ដែលកំពុងស្វែងរកការបង្កើតបទពិសោធន៍បន្ថែម សំខាន់នៅក្នុងបរិយាកាសការងារដែលមានភាពស្វាហាប់ និងសហការគ្នា។

១. ការអនុវត្តការងារលក់៖

  • ចូលរួមសកម្មភាពក្នុងក្រុមស្វែងរកអតិថិជនថ្មី និងបង្កើតឱកាសលក់ថ្មីៗ
  • ធ្វើបទបង្ហាញអំពីការលក់ និងបង្ហាញផលិតផលប្រកបដោយប្រសិទ្ធភាពដល់អតិថិជន
  • បញ្ចប់ការលក់ និងសម្រេចឱ្យបាននូវគោលដៅលក់ប្រចាំខែ និងប្រចាំត្រីមាស

២. ការគ្រប់គ្រងទំនាក់ទំនងអតិថិជន៖

  • កសាង និងរក្សាទំនាក់ទំនងរឹងមាំជាមួយអតិថិជនសំខាន់ៗ តាមរយៈការប្រាស្រ័យទាក់ទង និងតាមដានជាប្រចាំ
  • ដោះស្រាយចម្ងល់ និងកង្វល់របស់អតិថិជនបានភ្លាមៗ ដោយផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ចោះ។

៣. ការងាររដ្ឋបាលផ្នែកលក់៖

  • ថែរក្សាកំណត់ត្រានៃសកម្មភាពលក់ និងអន្តរកម្មជាមួយអតិថិជនឱ្យបានត្រឹមត្រូវ និងទាន់សម័យ
  • រៀបចំរបាយការណ៍ជាប្រចាំអំពីដំណើរការលក់ និងចូលរួមចំណែកក្នុងការការព្យាករណ៍ផ្នែកលក់

៤. ការស្រាវជ្រាវទីផ្សារ៖

  • បន្តតាមដានព័ត៌មាននាៗ​​ អំពី លក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ដៃគូប្រកួតប្រជែង
  • ផ្តល់មតិយោបល់ត្រឡប់ទៅកាន់ក្រុមការងារ និងថ្នាក់គ្រប់គ្រងអំពីការវិវត្តនៃទីផ្សារ និងតម្រូវការរបស់អតិថិជន

លក្ខណៈសម្បត្តិ៖

  • មានបទពិសោធន៍ការងារផ្នែកលក់។
  • ជាបុគ្គលដែលផ្ដោតលើលទ្ធផល ជាមួយនឹងការសម្រេចបាន និងលើសពីគោលដៅលក់។
  • មានជំនាញទំនាក់ទំនង និងកសាងទំនាក់ទំនងរឹងមាំ។
  • មានបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ទីផ្សារ ឬជំនាញដែលពាក់ព័ន្ធ។

ដាក់ពាក្យឥឡូវនេះ


Accepted: .pdf, .doc, .docx | Max size: 2MB

telegram-icon
telegram-icon