មន្ត្រីផ្នែកលក់

  • ទីតាំង: Phnom Penh
  • មុខតំណែង: មន្ត្រីផ្នែកលក់
  • ការិយាល័យ: ផ្នែកលក់
  • ថ្ងៃផុតកំណត់: 31-Aug-2026

តើអ្នកមានចំណង់ចំណូលចិត្តផ្នែកលក់ និងចង់ចូលរួមជួយអាជីវកម្មឱ្យរីកចម្រើនតាមរយៈបច្ចេកវិទ្យាដែរឬទេ?សូមចូលរួមជាមួយ Bill24 Co., Ltd. ដែលជាក្រុមហ៊ុនផ្តល់សេវា Digital Payment Gateway និង Billing Solutions ឈានមុខគេនៅកម្ពុជា។

ភារកិច្ចការងារ

- ស្វែងរក និងទាក់ទងអតិថិជនអាជីវកម្មថ្មីៗ (SMEs, ហាងលក់រាយ និងអ្នកផ្តល់សេវាកម្ម) តាមរយៈការចុះជួបផ្ទាល់ និងប្រភពអនឡាញ។

- ណែនាំ និងបង្ហាញពីដំណោះស្រាយដល់អតិថិជន ។

- ជួយអតិថិជនក្នុងការចុះឈ្មោះ និងដំណើរការប្រើប្រាស់ប្រព័ន្ធឱ្យបានរលូន និងឆាប់រហ័ស។

- ថែរក្សាទំនាក់ទំនងល្អជាមួយអតិថិជន បន្ទាប់ពីប្រើប្រាស់សេវា និងប្រមូលមតិយោបល់ដើម្បីកែលម្អសេវាកម្ម។

- សម្រេចគោលដៅលក់ និងចំនួនអតិថិជនថ្មីប្រចាំខែ។

- កត់ត្រាសកម្មភាពលក់ និងព័ត៌មានអតិថិជនប្រចាំថ្ងៃឱ្យបានត្រឹមត្រូវ។

លក្ខខណ្ឌ

- មានបទពិសោធន៍ការងារ ០–១ ឆ្នាំ (និស្សិតទើបបញ្ចប់ការសិក្សាត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ)។

- មានចំណេះដឹងមូលដ្ឋានអំពីប្រព័ន្ធទូទាត់ឌីជីថល (Digital Payment), ប្រព័ន្ធ Billing ឬ Software។

- អាចពន្យល់ផលិតផលបច្ចេកវិទ្យាដល់អតិថិជនបានយ៉ាងងាយស្រួល និងច្បាស់លាស់។

- មានជំនាញទំនាក់ទំនង ការចរចា និងការប្រាស្រ័យទាក់ទងល្អ។

- បញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬកំពុងសិក្សាឆ្នាំចុងក្រោយ ផ្នែក Business, IT ឬជំនាញពាក់ព័ន្ធ។

- អាចប្រើប្រាស់ភាសាខ្មែរបានល្អ និងមានភាសាអង់គ្លេសកម្រិតមូលដ្ឋាន។

- មានឆន្ទៈធ្វើដំណើរចុះជួបអតិថិជននៅតាមបណ្តាខេត្ត និងតាមទីតាំងអាជីវកម្ម។


សូមផ្ញើ CV និង Cover Letter មកកាន់អ៊ីមែល៖ careers@bill24.io